khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចសិក្សាឈ្វេងយល់អំពីស្ថានភាពសេដ្ឋកិច្ចរបស់វិស័យកសិ-ឧស្សាហកម្ម នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ឫទ្ធី ខេត្តព្រះសីហនុ
     
    ចែករំលែក ៖

    នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញដឹកនាំគណៈប្រតិភូមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប សមាគមនិស្សិតខ្មែរពីប្រទេសជប៉ុន និងវិស័យឯកជន ទស្សនកិច្ចសិក្សាឈ្វេងអំពីស្ថានភាពសេដ្ឋកិច្ចរបស់វិស័យកសិ-ឧស្សាហកម្ម នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គណៈប្រតិភូត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងបានអញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វ រោងចក្រម្រាញ់ដូងប្រេងទី២ កសិដ្ឋានចិញ្ចឹមជ្រូកទី៣បូកគោ កសិដ្ឋានដូងក្រអូបកំពង់តាឡេវ ម៉ាស៊ីនភ្លើងដើរដោយថាមពលលាមកជ្រូក និងវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail